English

Month: March 2022

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្ប:ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២

នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្ប:ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២។ សន្និបាតនេះ រៀបចំធ្វើឡើងនៅសាលសន្និសីទចតុម្មុខ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដើម្បីការពារការចម្លងរីករាលដាលជំងឺកូវីដ-១៩។